Wednesday, February 4, 2015

Sathaban Mikroherenh vathu Corngka Brak Kbous Nov Chunbat Tver Ouy Brochea Bolroth ChomBeak Ke

   ភាព​រីក​ចម្រើន​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង នឹង​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​តាម​រយៈ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់។ តែ​បច្ចុប្បន្ន ក្រសួង​សេដ្ឋកិច្ច និង​ធនាគារ​ជាតិ​កម្ពុជា កំពុង​ព្រួយ​បារម្ភ​ថា កំណើន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បំណុល​វ័ណ្ឌ​ក ដោយសារ​តែ​ការ​កំណត់​អត្រា​ការ​ប្រាក់​ខ្ពស់​ពេក ឬ​រួម​គ្នា​ផ្ដាច់​មុខ។
សេដ្ឋកិច្ច​ទីផ្សារ​សេរី គឺ​ជា​ការ​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ស្មើ​ភាព​គ្នា ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់។ ប៉ុន្តែ មុខ​របរ​រក​ស៊ី​នៅ​កម្ពុជា មួយ​ចំនួន បាន​ប្រាសចាក​ពី​សេដ្ឋកិច្ច​ទីផ្សារ​សេរី ក្នុង​នោះ​រួម​មាន ការ​ចរចា​គ្នា​បែង​ចែក​តំបន់​រៀង​ខ្លួន​ក្នុង​ការ​ចែក​ចាយ​ផលិតផល ឬ​ផ្ដល់​សេវា​ណា​មួយ​ជូន​ប្រជាពលរដ្ឋ។ ម្យ៉ាង​វិញ​ទៀត ការ​រួម​គ្នា​ផ្ដាច់​មុខ ការ​ផ្គត់ផ្គង់​ផលិតផល​ដោយ​គ្មាន​គុណភាព រួម​ទាំង​ការ​កំណត់​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ គឺ​ប្រភេទ​មុខ​របរ​បោកប្រាស់​ប្រជាពលរដ្ឋ។
ជាក់ស្ដែង ការ​បង្កើត​មុខ​របរ​ដោយ​ផ្ដល់​សេវា​ខ្ចី​ប្រាក់​នៅ​តាម​ជនបទ ហាក់​ជា​មុខ​របរ​កេង​ប្រវ័ញ្ច​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។ ទោះ​បី​ជា​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ផ្ដល់​ប្រាក់​កម្ចី បាន​វិនិយោគ​ច្រើន​យ៉ាង​ណា​ក៏ដោយ ក៏​ការ​វិនិយោគ​នេះ​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល តាម​រយៈ​ការ​កំណត់​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ រហូត​ដល់​ការ​រឹប​អូស​យក​ទ្រព្យ​ប្រជាពលរដ្ឋ ដោយសារ​តែ​ពួក​គេ​មិន​មាន​លទ្ធភាព​សង​បំណុល។
បញ្ហា​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា រក​ឃើញ​ថា ការ​កំណត់​អត្រា​ការ​ប្រាក់​ខ្ពស់​របស់​អ្នក​ដែល​ផ្ដល់​សេវាកម្ម​ប្រាក់​កម្ចី​នៅ​តាម​ជនបទ បាន​កើត​មាន​ពិត​ប្រាកដ។ សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​របស់​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ​កម្ពុជា បាន​បង្ហាញ​ថា បច្ចុប្បន្ន​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម​សប្បុរសធម៌ បាន​ផ្ដល់​ប្រាក់​កម្ចី​នៅ​តាម​ជនបទ ដែល​សកម្មភាព​ទាំង​នោះ​ពុំ​មាន​ច្បាប់​ត្រឹមត្រូវ ឬ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត ក្រុម​អង្គការ​ដែល​តាំង​ខ្លួន​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​នោះ បាន​កំណត់​យក​ការ​ប្រាក់​ខ្ពស់ ដែល​មាន​លក្ខណៈ​ជា​ការ​កេង​ប្រវ័ញ្ច​ប្រជាពលរដ្ឋ។
ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ម៉ី វ៉ាន់ មាន​ប្រសាសន៍​ថា យោង​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ដែល​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​២០១៤ ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្រសួង​ចេញ​សេចក្ដី​ប្រកាស​ហាម​មិន​ឲ្យ​សមាគម​ជនបទ​ទាំង​នោះ យក​ការ​ប្រាក់​ខ្ពស់។ លោក​បញ្ជាក់​ទៀត​ថា ចំនួន​សមាគម ឬ​អង្គការ​ដែល​តាំង​ខ្លួន​ជា​ស្ថាប័ន​ខ្ចី​ប្រាក់​នៅ​តាម​ជនបទ មាន​ប្រមាណ​ជាង ២០០​ស្ថាប័ន ដែល​ពុំ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​កម្ពុជា ឡើយ៖ «អវត្តមាន​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្លូវ​ការ និង​តម្រូវ​ការ​ខ្ចី​ប្រាក់​ខ្ពស់ គឺ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​អាច​រក​ស៊ី​ចង​ការ​ប្រាក់​ខ្ពស់​បាន​នៅ​ជនបទ»
បន្ថែម​លើ​នេះ សេចក្ដី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ទៀត​ថា ប្រសិន​បើ​អង្គការ​សមាគម ឬ​បុគ្គល​ទាំង​នោះ​ចង់​បន្ត​សកម្មភាព​ឲ្យ​ខ្ចី​ប្រាក់ ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ លើ​ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។ វិធានការ​នេះ គឺ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ និង​ចុះ​បញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ទូលំទូលាយ ក្នុង​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​មាន​តម្លាភាព​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវ​ការ​ឥណទាន។
របាយការណ៍​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ បាន​បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០១៤ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវ​ការ​ដែល​បាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​កម្ពុជា មាន​ចំនួន ៤៥​ស្ថាប័ន និង​បាន​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ១​លាន ៧​សែន​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា។
ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ អេស៊ីលីដា (Acleda Bank) លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា តម្រូវ​ការ​ទីផ្សារ​ឥណទាន​ធំ​ជាង​ការ​ផ្គត់ផ្គង់ គឺ​ជា​ចន្លោះ​មួយ​ដែល​ស្ថាប័ន​ឥណទាន​ក្រៅ​ផ្លូវ​ការ​អាច​វិនិយោគ​ក្នុង​ការ​ផ្ដល់​ឥណទាន ដោយ​យក​អត្រា​ការ​ប្រាក់​ខ្ពស់ ជាពិសេស​នៅ​តាម​ជនបទ។ ម្យ៉ាង​វិញ​ទៀត ចំនួន​ការិយាល័យ​ឥណទាន​មិន​បាន​ពង្រីក​ឲ្យ​ដល់​ជនបទ ដោយសារ​តែ​បរិមាណ​លុយ​ដែល​ក្រៅ​ប្រព័ន្ធ​ធនាគារ​នៅ​មាន​ចំនួន​ច្រើន​នៅ​ឡើយ។ តាម​ការ​ប៉ាន់ស្មាន លុយ​ដែល​នៅ​ក្រៅ​ប្រព័ន្ធ​ធនាគារ​មាន​ជាង ៥០% នៃ​ទំហំ​សេដ្ឋកិច្ច៖ «ការ​សន្សំ និង​ផល​ទុន​ជាតិ​សរុប​ស្មើ​គ្នា ទើប​ចាត់​ទុក​ការ​ឲ្យ​ខ្ចី​ទៅ​កាន់​ប្រជាពលរដ្ឋ កាន់​តែ​មាន​ទំហំ​ធំ»
លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​អនុញ្ញាត​ឲ្យ​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់។ ប៉ុន្តែ សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​តាំង​ខ្លួន​ជា​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី នៅ​តែ​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយសារ​ជា​ស្ថាប័ន​មួយ​ដែល​ជាទូទៅ​ធ្វើ​ការ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ងាយ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ជាង​បណ្ដា​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្លូវ​ការ ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ​ចាំបាច់។
ម្យ៉ាង​វិញ​ទៀត អ្នក​ចង​ការ​ប្រាក់ គឺ​ជា​ប្រភេទ​សហគ្រិន​ដែល​ធ្វើ​ការ​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ម៉ោង​គ្មាន​ពេល​វេលា និង​គ្មាន​តម្រូវ​ឯកសារ​អ្វី​មួយ​ឡើយ។ ការ​ឲ្យ​ខ្ចី និង​ការ​ទទួល​ប្រាក់​កម្ចី គឺ​ជា​ការ​ព្រមព្រៀង​គ្នា ហើយ​កម្ពុជា ពុំ​ទាន់​មាន​ច្បាប់​ដាក់​ទោស​ទណ្ឌ​ចំពោះ​សកម្មភាព​អាជីវកម្ម​ប្រភេទ​នេះ​នៅ​ឡើយ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យោង​តាម​ឯកសារ​គោល​ស្ដីពី​ហិរញ្ញវត្ថុ​កម្ពុជា សម្រាប់​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២០ បាន​សរសេរ​ថា កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អ្នក​ចង​ការ​ប្រាក់ តែ​ច្បាប់​នេះ​មិន​ទាន់​ចេញ​ជា​រូប​រាង​នៅ​ឡើយ​រហូត​ដល់​ឆ្នាំ​២០១៥ នេះ៕
 source, rfa news

Islamic State: Jordan's King Abdullah vows 'severe response' to IS


    Jordan's King Abdullah II has promised to fight back hard against Islamic State, saying that the death of a Jordanian pilot at the militants' hands will not be in vain.
The remarks were made as the king held a crisis meeting with security chiefs.
He cut short a US trip after IS posted a video showing pilot Moaz al-Kasasbeh being burned alive.
Jordan executed two convicts, including failed female suicide bomber Sajida al-Rishawi, in response.
Lt Kasasbeh was seized after crashing during a bombing mission by the US-led coalition over Syria in December.
Jordan had sought to secure Lt Kasasbeh's release in a swap involving Rishawi, but IS is believed to have killed him a month ago.
The BBC's Paul Adams in Amman says talk of an exchange appears to have been an IS tactic to string Jordan along and foster doubt among Jordanians over its role in the US-led coalition.
'Undermine and degrade'
The king was greeted by a crowd of several thousand people at Jordan's main airport on his return from the US, with many holding up pictures of the monarch and the country's flag in a show of support.
After a meeting with security chiefs, AFP news agency quoted him as saying in a statement: "The blood of martyr Moaz al-Kasasbeh will not be in vain and the response of Jordan and its army after what happened to our dear son will be severe."
Meanwhile government spokesman Mohamed al-Momani said a collaborative effort was needed between members of the US-led coalition to "undermine, degrade and eventually finish [Islamic State]".
"This evil can and should be defeated," he said, adding that Jordan was "more determined than ever" to fight the militant group.
Analysis: Frank Gardner, BBC Security Correspondent
In addition to the horrific voyeurism of the latest hostage murder video from IS, something else stands out - the total inability of the US and its coalition allies to save hostages from the clutches of IS.
For all its multi-billion-dollar intelligence-gathering agencies, its satellites in space, and its highly trained special operations teams, Washington has been unable to mount a successful hostage rescue mission in IS territory.
So this video is not just a warning to Arab pilots taking part in the US-led air strikes, it is a calculated mockery of coalition impotence to stop them murdering their hostages, slowly, in broad daylight, at a time of their choosing.
Everyone knows their base is in Raqqa in northern Syria, and it is no secret that other hostages are still in IS hands.
Efforts may now be increased to find them but an earlier US rescue mission failed, and planners will be looking at the long odds against another one having any more success.


 Source, bbc news

Khroh Tnak Besdong 2015