
Thnam Bagyea Komnert Min Somlam Chom Nog Plov Phat Te

ក្នុងការស្រាវជ្រាវដែលត្រូវបានប្រកាសលើទស្សនាវដ្តី Psychological Science , ពួកអ្នកវិទ្យាសាស្ត្របានសិក្សាលើគូស្នេហ៍ ៣៦៥គូ អំពីទំនាក់ទំនងរវាងការប្រើថ្នាំពន្យារកំណើត (រួមមានប្រើ ឬគ្មាន , ផ្អាក និងបន្តប្រើប្រាស់) ជាមួយនឹងអារម្មណ៍ផ្លូវភេទនៅស្ត្រី ។
ក្រុម ស្រាវជ្រាវកត់សម្គាល់ថា ស្ត្រីប្រើថ្នាំពន្យាកំណើតក្នុងរយៈពេលគេជួបគូស្នេហ៍ និងបន្តប្រើថ្នាំ មានអារម្មណ៍ពេញចិត្តអំពីជីវិតផ្លូវភេទរបស់ខ្លួនជាង បើប្រៀបនឹងស្ត្រីធ្លាប់ប្រើថ្នាំ តែក្រោយមកមិនប្រើទៀត ។
ការស្រាវជ្រាវទន្ទឹមនោះបង្ហាញថា ភាពទាក់ទាញរបស់គូស្នេហ៍ក្នុងក្រសែភ្នែកស្ត្រីកំពុងប្រើថ្នាំ ពន្យារកំណើតអាចត្រូវថមថយពេលគេផ្អាកប្រើថ្នាំ ។
ប៉ុន្តែ , ពួកអ្នកវិទ្យាសាស្ត្រសង្កេតឃើញថា ស្ត្រីពុំទាន់ដែលប្រើថ្នាំពន្យារកំណើតក៏មានអារម្មណ៍មានចំណង់ ផ្លូវភេទច្រើនជាងប្រៀបនឹងអ្នកធ្លាប់ប្រើថ្នាំតែក្រោយមកមិនប្រើ ទៀត ។
ប្រធានក្រុមស្រាវជ្រាវ , បណ្ឌិត Craig Robert នៅសកលវិទ្យាល័យ Stirling នៅស្កុតលែនបកស្រាយថា ៖ "យើងខ្ញុំសង្ឃឹមថា ការស្រាវជ្រាវនេះនឹងជួយស្ត្រីដែលតាំងពីដើមមកបារម្ភថា ថ្នាំពន្យារកំណើតនឹងជះឥទ្ធិពលដល់ចំណង់ "សិច" របស់គេ ។ ផ្ទុយមកវិញថ្នាំពន្យារកំណើតមិនធ្វើឲ្យបាត់ចំណង់ តែវាធានាឲ្យភាពពេញចិត្តក្នុងទំនាក់ទំនង" ៕
Source, cen
