
អាមេរិក៖ អ្នកជិះបាឡុងពីរនាក់
បានហោះទៅកាន់អាមេរិកខាងជើងពី ប្រទេសជប៉ុនបានឆ្លងកាត់រយៈចម្ងាយ ដ៏ឆ្ងាយមួយកាលពីថ្ងៃ
សុក្រសប្តាហ៍មុន ហើយថ្មីៗនេះត្រូវបានគេប្រកាសថាបានបំបែកឯតទគ្គកម្មពិភពលោក
សម្រាប់ការចំណាយពេលយូរជាងគេនៅក្នុងអាកាសដោយប្រើបាឡុង(Balloon)បំពេញដោយហ្គាសមួយ, នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យ។
ការធ្វើដំណើរដ៏វែងឆ្ងាយមួយនេះ
ត្រូវបានចាប់ផ្តើមនៅរសៀលថ្ងៃព្រហស្បត្តិ៍ ក្រោយពេល ក្រុមមួយ ដែលមាន គ្នាពីរនាក់
គឺលោក Troy
Bradley ជនជាតិអាមេរិក និងលោក Leonid Tiukhtyaev ជនជាតិរុស្ស៊ី
បានរៀប ចំគម្រោងមួយដែលពួកគេជឿថាអាចបង្កើតឯតទគ្គកម្ម រយៈចម្ងាយឆ្ងាយមួយដោយធ្វើការហោះហើរ
ក្នុងចម្ងាយ ឆ្ងាយជាង ៨,៤៦៥គីឡូម៉ែត្រ។
អ្នកនាំពាក្យ លោក Kim Vesely បាននិយាយាថា លោក Bradley និង Tiukhtyaev បានហៅក្រុមរបស់ពួកគេថា “Two Eagles” ហើយពួកគេបានធ្វើការចុះនៅលើឧបទ្វីប
Baja ក្នុងប្រទេសម៉ិកស៊ិកកាលពីព្រឹកថ្ងៃសៅរ៍។
សូមជម្រាបថា នៅក្នុងឆ្នាំ ១៩៨១ ឯតទគ្គកម្មចាស់ដែលគេបង្កើតឡើងបាន
ចម្ងាយ៨,៣៨៣គីឡូម៉ែត្រ ដោយ ហោះឆ្លងកាត់មហាសមុទ្រ ប៉ាស៊ិភិច
ហើយនៅឆ្នាំ ១៩៧៨ ក្រុមមួយទៀត ហោះហើរឆ្លងកាត់ មហាសមុទ្រ Atlantic ក្នុងរយៈពេល១៣៧ម៉ោង
។
យ៉ាងណាក៏ដោយ បើយោងតាមប្រពភពីគេហទំព័រ huffingtonpost គេនៅមិនទាន់បានប្រាប់អំពី
រយៈពេលនៃការធ្វើដំណើរមួយនោះជាក់លាក់នៅឡើយទេ៕
source, loonking today

No comments:
Write comments