Friday, February 6, 2015

Thnam Bagyea Komnert Min Somlam Chom Nog Plov Phat Te

ការស្រាវជ្រាវ ​ថ្មី​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស , ស្កុ​តលែ​ន និង​សាធារណរដ្ឋ​ឆេ​ក បង្ហាញថា ថ្នាំ​ពន្យារកំណើត​មិន​សម្លាប់​ចំណង់​ផ្លូវភេទ ទេ តែ​គឺ​ការផ្អាក​ប្រើ​ថ្នាំ​អាច​ជះឥទ្ធិពល​ទៅលើ​កាមារម្មណ៍​របស់​ស្ត្រី ។​

​ ក្នុងការ​ស្រាវជ្រាវ​ដែល​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Psychological Science , ពួក​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​លើ​គូស្នេហ៍ ៣៦៥​គូ អំពី​ទំនាក់ទំនង​រវាង​ការប្រើ​ថ្នាំ​ពន្យារកំណើត (​រួមមាន​ប្រើ ឬ​គ្មាន , ផ្អាក និង​បន្ត​ប្រើប្រាស់​) ជាមួយនឹង​អារម្មណ៍​ផ្លូវភេទ​នៅ​ស្ត្រី ។​

ក្រុម ​ស្រាវជ្រាវ​កត់សម្គាល់ថា ស្ត្រី​ប្រើ​ថ្នាំ​ពន្យា​កំណើត​ក្នុង​រយៈពេល​គេ​ជួប​គូស្នេហ៍ និង​បន្ត​ប្រើ​ថ្នាំ មាន​អារម្មណ៍​ពេញចិត្ត​អំពី​ជីវិត​ផ្លូវភេទ​របស់ខ្លួន​ជាង បើ​ប្រៀប​នឹង​ស្ត្រី​ធ្លាប់ប្រើ​ថ្នាំ តែ​ក្រោយមក​មិន​ប្រើ​ទៀត ។​

​ ការស្រាវជ្រាវ​ទន្ទឹម​នោះ​បង្ហាញថា ភាព​ទាក់ទាញ​របស់​គូស្នេហ៍​ក្នុង​ក្រសែភ្នែក​ស្ត្រី​កំពុង​ប្រើ​ថ្នាំ​ ពន្យារកំណើត​អាច​ត្រូវ​ថមថយ​ពេល​គេ​ផ្អាក​ប្រើ​ថ្នាំ ។​

​ ប៉ុន្តែ , ពួក​អ្នកវិទ្យាសាស្ត្រ​សង្កេតឃើញថា ស្ត្រី​ពុំទាន់​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត​ក៏មាន​អារម្មណ៍​មាន​ចំណង់​ ផ្លូវភេទ​ច្រើនជាង​ប្រៀប​នឹង​អ្នក​ធ្លាប់ប្រើ​ថ្នាំ​តែ​ក្រោយមក​មិន​ប្រើ​ ទៀត ។​

​ ប្រធាន​ក្រុម​ស្រាវជ្រាវ , បណ្ឌិត Craig Robert នៅ​សកល​វិទ្យាល័យ Stirling នៅ​ស្កុ​តលែ​ន​បកស្រាយ​ថា ៖ "​យើងខ្ញុំ​សង្ឃឹមថា ការស្រាវជ្រាវ​នេះ​នឹង​ជួយ​ស្ត្រី​ដែល​តាំងពីដើម​មក​បារម្ភ​ថា ថ្នាំ​ពន្យារកំណើត​នឹង​ជះឥទ្ធិពល​ដល់​ចំណង់ "​សិច​" របស់គេ ។ ផ្ទុយ​មកវិញ​ថ្នាំ​ពន្យារកំណើត​មិន​ធ្វើ​ឲ្យ​បាត់​ចំណង់ តែ​វា​ធានា​ឲ្យ​ភាព​ពេញចិត្ត​ក្នុង​ទំនាក់ទំនង​" ៕ 

Source, cen

No comments:
Write comments