
បរទេស៖
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia Airways ដែលបានជួបឧប្បទ្ទវហេតុ
ធ្លាក់ចូលទៅក្នុងទឹកទន្លេ នាទីក្រុងតៃប៉ិ នៅវេលា ម៉ោង ១០៖៥៦ នាទីព្រឹក
ហើយបានបណ្ដាលឲ្យមនុស្សចំនួន ៣១នាក់ស្លាប់ និង១៥នាក់រងរបួស ខណៈ
១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួននោះ ជាប្រភេទយន្តហោះ ATR 72-600។
យន្តហោះ ATR 72-600 នេះ
ត្រូវបានបំផ្លែងចេញជាបន្តបន្ទាប់ពីយន្តហោះប្រភេទ ATR 72 ដំបូងគេដែលចាប់ផ្តើម
ប្រតិបត្តិការហោះហើរចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៨៨មក។
យន្តហោះ ATR 72–600 ត្រូវបង្កើតទ្បើងដោយក្រុមហ៊ុនផលិតយន្តហោះ
ATR
(Aerei da Trasporto Regionale or Avions de transport régional) របស់ប្រទេស
បារាំង សហការជាមួយនឹងប្រទេស អ៊ីតាលី ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិ Toulouse
Blagnac ប្រទេសបារាំង។ យន្តហោះ ATR 72–600 បានហោះហើរជាលើដំបូងនៅថ្ងៃទី
២៤ ខែកក្កដា ឆ្នាំ ២០០៩ ហើយត្រូវបានលក់ចេញចែកចាយនៅឆ្នាំ២០១០។
យន្តហោះ ATR 72–600 មានប្រវែងស្លាបសងខាងចំនួន
២៧ ម៉ែត្រ ប្រភេទម៉ាស៊ីន Pratt & whitney canada pw100 និងបណ្ដោយប្រវែង
២៧.២ ម៉ែត្រ កម្ពស់ចំនួន ៧.៦ ម៉ែត្រ មានកៅអីអង្គុយចំនួន ៧២
និងអាចហោះហើរបានក្នុងចម្ងាយ ១.៦៥០ គីទ្បូម៉ែត្រ ព្រមទាំងមានទម្ងន់ចំនួន ១៣.០១០
គីទ្បូក្រាម អាចហោះហើរបានក្នុងទម្ងន់អតិបរមា ២២.៨០០ គីទ្បូក្រាម ផ្ទុកអ្នកដំណើរបាន
៦៨នាក់ និង អ្នកបើកបរ២នាក់
អាចផ្ទុកប្រេងឥន្ធនៈបានចំនួន ៥០០០ គីទ្បូក្រាម មានល្បឿនចំនួន ៥០៩ គីទ្បូម៉ែត្រក្នុងមួយម៉ោង និង ហោះហើរបានក្នុងកម្ពស់ ១.៥២៨ គីទ្បូម៉ែត្រ។ ចំពោះតម្លៃវិញ យន្តហោះប្រភេទ ATR 72-600 នេះមានតម្លៃចន្លោះពី ១៦.៥លានដុល្លារ ដល់ ២០លានដុល្លារអាម៉េរិក។
អាចផ្ទុកប្រេងឥន្ធនៈបានចំនួន ៥០០០ គីទ្បូក្រាម មានល្បឿនចំនួន ៥០៩ គីទ្បូម៉ែត្រក្នុងមួយម៉ោង និង ហោះហើរបានក្នុងកម្ពស់ ១.៥២៨ គីទ្បូម៉ែត្រ។ ចំពោះតម្លៃវិញ យន្តហោះប្រភេទ ATR 72-600 នេះមានតម្លៃចន្លោះពី ១៦.៥លានដុល្លារ ដល់ ២០លានដុល្លារអាម៉េរិក។
សូមជម្រាបថា ប្រភេទយន្តហោះ ATR 72 ក៏កំពុងដំណើរការហោះហើរក្នុងស្រុក
នៅកម្ពុជាផងដែរ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ពីភ្នំពេញទៅខេត្តសៀមរាប។
ប្រវត្តិគ្រោះថ្នាក់ធ្ងន់ធរ របស់ត្រកូល យន្តហោះ ATR 72
១- ថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩៩៤ យន្តហោះ ATR72-212 របស់ក្រុមហ៊ុនអាកាសចរណ៍
American
Eagle Flight 4184 បានធ្លាក់នៅតំបន់ Roselawn រដ្ឋ Indiawn សហរដ្ឋអាម៉េរិក
បានស្លាប់មនុស្ស ៦៨នាក់។
២-ថ្ងៃទី៣០ ខែមករា ឆ្នាំ ១៩៩៥ យន្តហោះ ATR72-200 របស់ក្រុមហ៊ុនអាកាសចរណ៍
TransAsia
ហោះពី Penghu ទៅ Taipei បណ្តាលឲ្យសហសេវិក
៤នាក់ស្លាប់។
៣-ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០២ យន្តហោះ ATR72-200 សម្រាប់ដឹកទំនិញ
របស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia ពីតៃប៉ិ ទៅម៉ាកាវ បានធ្លាក់
ស្លាប់អ្នកបើកបរ២នាក់។
៤-ថ្ងៃទី៦ ខែសីហា ឆ្នាំ២០០៥ យន្តហោះ ATR 72-202 របស់ក្រុមហ៊ុន
Tuninter
Flight 1153 ហោះពីទីក្រុង Bari ប្រទេសអ៊ីតាលី
ទៅក្រុង Djerber ប្រទេសទុយនេស៊ី បានធ្លាក់ក្នុងសមុទ្រ Mediterranean
ចម្ងាយ២៩គីឡូម៉ែត្រពីទីក្រុង
Palermo
បណ្តាល
១៦នាក់ ក្នុងចំណោម ៣៩នាក់បានស្លាប់។
៥-ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៨ យន្តហោះ ATR72-500 របស់ក្រុមហ៊ុន
Air
Dolomiti ហោះពីក្រុង Munich ប្រទេសអាល្លឺម៉ង់
ទៅទីក្រុង Bologna ប្រទេសអ៊ីតាលី បានជួបគ្រោះអគ្គិភ័យ
ធ្វើឲ្យអ្នកដំណើរទាំង៦០នាក់ បានលោតចេញ និងជម្លៀសចេញពីយន្តហោះបណ្តាលមកពីអគ្គិភ័យ។
៦-ថ្ងៃទី០៤ ខែសីហាឆ្នាំ ២០០៩ យន្តហោះ ATR72-212A របស់ក្រុមហ៊ុន
Bangkok Airways Flight 266 បានធ្លាក់ផ្លូវទៅប៉ះនឹងអគារ
ពេលចុះចតនៅព្រលានយន្តហោះ Koh Samui បណ្តាលអ្នកបើកយន្តហោះស្លាប់
និងអ្នកដំណើរ១០នាក់រងរបួស។
៧-ថ្ងៃទី៤ ខែវិច្ឆិកា ២០១០ យន្តហោះ ATR
72–212 របស់ក្រុមហ៊ុន Aero Caribbean Flight 883 ជើងហោះហើរពីក្រុង
Santiago
de Cuba ទៅក្រុង Havana ប្រទេសអេស្ប៉ាញ បានធ្លាក់
បណ្តាលឲ្យមនុស្ស ៦៨នាក់ស្លាប់។
៨-ថ្ងៃទី២ ខែ មេសា ២០១២ យន្តហោះ ATR 72–201 របស់ក្រុមហ៊ុនUTair Flight
120 បានធ្លាក់ បន្ទាប់ពីហៅហើរបានបន្តិចពីព្រលានយន្តហោះ Roshchino
International Airport ភាគខាងជើងប្រទេស Siberia បណ្តាលឲ្យមនុស្ស
៣៣នាក់ក្នុងចំណោម ៤៣នាកស្លាប់ រួមទំាងអ្នកបំរើការងារលើយន្តហោះផងដែរ។
៩-ថ្ងៃទី២ ខែកុម្ភៈ ២០១២ យន្តហោះ ATR 72–201A របស់ក្រុមហ៊ុន
Carpatair
បានជួយគ្រោះថ្នាក់ពេលចុះចតនៅព្រលានយន្តហោះ
Leonardo
da Vinci–Fiumicino Airport ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បណ្តាលឲ្យមនុស្ស
១៦នាក់រងរបួស ខណៈ២នាក់របួសធ្ងន់រួមទាំងអ្នកបើកបរយន្តហោះផងដែរ។
១០-ថ្ងៃទី១៦ ខែតុលា ២០១៣ យន្តហោះ ATR 72–600 របស់ក្រុមហ៊ុន Lao
Airlines Flight 301 បានធ្លាក់ក្នុងទន្លេមេគង្គ បណ្តាលឲ្យមនុស្ស
៤៩នាក់បានស្លាប់។
១១- យន្តហោះ ATR 72-500 របស់ក្រុមហ៊ុន TransAsia
Airways ដឹកអ្នកដំណើរ ៥៤នាក់ និងអ្នកបើកបរ ៤នាក់
បានធ្លាក់ក្នុងជើងហោះហើរពីទីក្រុង Kaohsiung ទៅកាន់ Magong ដោយបានធ្លាក់ក្បែរ
អាកាសយានដ្ឋាន Magong Airport បណ្ដាលឲ្យមនុស្ស ៤៧នាក់ស្លាប់ និង៧នាក់រងរបួស
ហើយមូលហេតុនៃ ការធ្លាក់ត្រូវបានគេ រាយការណ៍ថា បានប៉ះជាមួយនឹង ដំបូលអគារ។
១២- នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៥ TransAsia
Airways Flight 235 ដឹកអ្នកដំណើរ ៥៣នាក់ រួមនឹងសហនាវី ៥នាក់ សរុប
៥៨នាក់ បានធ្លាក់ក្នុងទន្លេ Keelung ក្បែរទីក្រុងតៃប៉ិ កាលពីវេលាម៉ោង
១០៖៥៦នាទី ក្នុងនោះរបាយការណ៍ បឋមបានបញ្ជាក់ថា មនុស្ស ៣១នាក់បានស្លាប់ ១៥នាក់រងរបួស
ខណៈ១២នាក់កំពុងបាត់ខ្លួន៕
source, looking today

No comments:
Write comments