
កំពង់ឆ្នាំង ៖
ព្រះសង្ឃមួយអង្គបានសុគតភ្លាមៗបន្ទាប់ពីព្រះអង្គបានឡើងលើដើមអំពិលមួយដើមកំពស់ជាង១០ម៉ែត្របេះយកផ្លែបានធ្លាក់មកដី។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥
ក្នុងវត្តបល្ល័ង្ក ក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ។
ញោមព្រះសង្ឃរងគ្រោះបានឲ្យដឹងថា
ព្រះសង្ឃរងគ្រោះព្រះនាម នូ ធីតា ព្រះជន្ម២៥ព្រះវស្សា
មានស្រុកកំណើតនៅភូមិទព័ត្បែង ឃុំពង្រ ស្រុករលាប្អៀរ
ព្រះអង្គបួសបាន៤វស្សា និងបានគង់រៀនធម៌អារនៅក្នុងវត្តបល្ល័ង្កនេះ។
ញោមលោកបាននិយាយឲ្យដឹងទៀតថា លោកធ្លាប់មានជំងឺស្កន្ទ
ពេលធ្វើទុក្ខម្តងៗតែងតែប្រកាច់ជាច្រើនម៉ោង
ហើយការធ្លាក់ពីលើដើមអំពិលនេះសុគត ប្រហែលជាជំងឺស្កន្ទធ្វើទុក្ខ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា
នៅក្នុងថ្ងៃកើតហេតុក្នុងវត្តមានធ្វើពិធីបុណ្យ
ប្រហែលជាលោកឃើញអ្នកស្រុកមកធ្វើម្ហូបបុណ្យខ្វះអំពិល
ទើបលោកឡើងដើមអំពិលកំពស់ជា១០ម នៅក្នុងវត្តបេះផ្លែឲ្យអ្នកភូមិ
ហើយចៃដន្យក៏បានធ្លាក់ពីចុងអំពិលមកដីសុគតភា្លមៗតែម្តង។
ព្រះសពព្រះសង្ឃរងគ្រោះ ត្រូវបានញោមញាតិរបស់លោកតម្កល់ក្នុងវត្តបល្ល័ង្កធ្វើបុណ្យទានតាមប្រពៃណីសាសនា
ក្រោមការសោកស្ដាយយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់ព្រះអង្គ។
ជីវិតសត្វលោកគឺមិនទៀងឡើយ តែទៀងនឹងស្លាប់
គឺមិនអាចគេចផុតពីសេចក្តីស្លាប់បានឡើយ គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ៕
source, kapuchea thmey

No comments:
Write comments